Pages

Tuesday, November 11, 2014

ប្រវត្តិជីវវិទ្យា

ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίοςbios, "ជីវិត" និង ផ្នត់ចុង -λογία-logia, "សិក្សាអំពី" ។[៤] ខ្មែរប្រែចេញពីពាក្យនេះ គឺមកពីពាក្យបាលីសំស្ក្រឹត ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះអំពីជីវិត ឬ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺamphibiology (ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង ឬ ទាំងពីរ ឬ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួនគឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវា និង រួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សាតាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជាគឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌា និង ចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និង ការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ក្រិកចំណាស់ វិញ ។[៥] ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅ អ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោក និង ស្នាដៃដទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និង ក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រ និង នានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូត(Aristotle) នៅឯសាមាគមបញ្ញវន្ត គឺលោកធីអឺហ្វ្រែសថឹស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។
ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ(Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ[៦] និង រ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រ និងសរីរវិទ្យា ។ វេជ្ជសាស្ត្រត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។
ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿន និង លូតលាស់ ជាមួយការបន្សើរគួរឲ្យរំភើបនៃអតិសុខុមទស្សន៍របស់លោក អ័នតូនី វ៉ាន់ ឡេអឹនហ៊ុក (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើឲ្យពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយ និង ភាពចម្លែក និង នានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក យ៉ាន ស្វាំម័រដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យា និង បានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យ និងបណ្ដាក់ព៌ណ (staining) តាមរយៈអតិសុខុមទស្សន៍ ។[៧]
ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី ១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ ១៨៣៨ និង ១៨៣៩ ស្លាយដិន (Schleiden) និង ស្វ័ន (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកា និង (២) ថាកោសិកានីមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដទៃៗក៏ដោយ ។ ដោយសារស្នាដៃរបស់លោករ៉ូបឺត រីមែខ (Robert Remak) និង លោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) នៅទសវត្សឆ្នាំ ១៨៦០ ជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំង ៣ នូវអ្វីដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា ។[៨]
ខណៈពេលនោះ វត្តិករសាស្ត្រ និង ការចែកចំណាត់ថ្នាក់បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ លោក ខាល វ៉័ន លីនណេ () ឬការ៉ូលុស លីនណេអុស(Carolus Linnaeus) ជាឈ្មោះដែលពិភពលោកស្គាល់គាត់តាមឈ្មោះជាភាសាឡាតាំងបានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និង នៅទស្សវត្សឆ្នាំ ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រ សម្រាប់ប្រភេទរបស់លោកទាំងអស់ ។[៩] ហ្សក-ល្វី ឡឺខ្លឹក, កុង ដឺ ប៊ូហ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និង ភាវៈរស់មួយចំនួនជាគូរងឥទ្ធិពលគ្នាទៅវិញទៅមកដោយផ្ដល់លទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏លោក ប៊ូហ្វុង () គឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្ត ស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកឡាម៉ាក (Lamarck) និង លោកដាវីន (Darwin) ផងដែរ ។[១០]
គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ហ្សង់-បាប់ទីស្តិ ឡាម៉ាក (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ ធម្មជាតិវិទូជនជាតិអង់គ្លេសគឺលោក ឆាលស៍ ដាវីន(Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបល់ (Humboldt) ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកឡាយអឹល (Lyell) សំណេររបស់លោកថូមឹស ម៉័លថឹស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និង ជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណា និង ភស្តុតាងស្រដៀងគ្នាបាននាំឲ្យលោកវ៉័លលឹស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។[១១]
របកគំហើញនៃការតំណាងខាងរូបសាស្ត្រនៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្ត និង ពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ ១៩៤០ និង ដើមទសវត្សឆ្នាំ ១៩៥០ ការពិសោធន៍ជាច្រើនបានបង្ហាញថា ជ.ស.ដ. (DNA) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជា វិសាណូ និងវេត្រាណូ ស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចជណ្តើរវិលនៃជ.ស.ដ.(DNA) នៅឆ្នាំ ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគ អណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស ១៩៥០ មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ហូលី (Robert W. Holley) និង លោក ម៉ាស្ហឹល វ័ររ៉ិន ណារ៉ិនបឺក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(DNA)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្សត្រូវបានចាប់ផ្ដើមនៅឆ្នាំ ១៩៩០ ជាមួយគោលដៅនៃរាប់បណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ ២០០៣[១២]ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្ស(Human Genome Project) គឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាននៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្ស និង ខ្លួនប្រាណនៃភាវៈរស់ដទៃៗទៀត ។

0 comments:

Post a Comment