ការកើនឡើងនូវអង់ស៊ីមថ្លើមអាចបង្ហាញពីការរលាក ឬការខូចខាតដល់កោសិកានៅក្នុងថ្លើម។ កោសិកាថ្លើមរលាក ឬរងរបួសធ្វើអោយមានការបញ្ចេញបរិមាណខ្ពស់ខ្លាំង ជាជាងមរិមាណ ធម្មតានៃសារធាតុគីមីមួយចំនួនដែលរួមទាំងអង់ស៊ីមរបស់ថ្លើមទៅក្នុងឈាមដែលអាច បណ្តាលឱ្យអង់ស៊ីមថ្លើមកើនឡើងនៅពេលដែលមានការធ្វើតេស្តឈាម។
អង់ស៊ីមរបស់ថ្លើមជាក់លាក់ដែលភាគច្រើនកើនឡើងរួមមាន
· ATanine Transaminase(ត្រង់សាមីណាសALT )
· ASpartate Transaminase(ត្រង់សាមីណាស AST )
ការកើនឡើងនូវអង់ស៊ីមថ្លើមអាចត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើតេស្តឈាមជាទម្លាប់ណាមួយ។ នៅក្នុងករណីជាច្រើនកម្រិតអង់ស៊ីមថ្លើមគឺគ្រាន់តែកើតឡើងជាបណ្តោះអាសន្ន ឬកើនឡើងតែបន្ទិចបន្ទួចតែប៉ុណ្ណោះ។ ភាគច្រើនបំផុតអង់ស៊ីមថ្លើមកើនឡើងមិនមែនជា សញ្ញានៃបញ្ហារ៉ាំរ៉ៃ ឬភាពធ្ងន់ធ្ងររបស់ថ្លើមនោះឡើយ។
ជំងឺ និងលក្ខខណ្ឌជាច្រើនអាចរួមចំណែកដល់ការកើនឡើងនៃអង់ស៊ីមថ្លើម។វេជ្ជបណ្ឌិត អាចកំណត់រកមូលហេតុជាក់លាក់នៃការកើនឡើងនៃអង់ស៊ីមថ្លើមរបស់អ្នកដោយពិនិត្យឡើងវិញនូវប្រវត្តនៃការប្រើប្រាស់ថ្នាំរបស់អ្នក សញ្ញា និងរោគសញ្ញារបស់អ្នក និងក្នុងករណីខ្លះ ការធ្វើតេស្ត និងនីតិវិធីផ្សេងទៀត។
មូលហេតុជាទូទៅបន្ថែមទៀតនៃការកើនឡើងនៃអង់ស៊ីមថ្លើមរួមមាន:
· ថ្នាំតាមវេជ្ជបញ្ជាមួយចំនួនរួមទាំង ពពួកថ្នាំStatinដែលប្រើដើម្បីគ្រប់គ្រងជាតិ កូឡេស្តេរ៉ូលក្នុងឈាម
· ការប្រើប្រាស់គ្រឿងស្រវឹង
· ជំងឺខ្សោយបេះដូង
· ជំងឺរលាកថ្លើមប្រភេទA
· រលាកថ្លើមប្រភេទB
· ជំងឺរលាកថ្លើមប្រភេទC
· ជំងឺខ្លាញ់កកក្នុងថ្លើម
· ការធាត់
· ការប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេករួមទាំងថ្នាំពពួកAcetaminophen (ដូចជាParacetamol Tylenol ឬផ្សេងទៀត)
មូលហេតុផ្សេងទៀតនៃការកើនឡើងអង់ស៊ីមថ្លើមអាចរួមមាន:
· ជំងឺរលាកថ្លើមដោយការប្រើគ្រឿងស្រវឹង (ការរលាកថ្លើមបណ្តាលមកពីការញ៉ាំគ្រឿងស្រវឹង )
· ជំងឺរលាកថ្លើមដោយសារតែអូតូអ៊ីម៉ាញ៉ូន
· ជំងឺពោះវៀន ( ការខូចខាតពោះវៀនដែលបណ្តាលមកពីgluten )
· ក្រិនថ្លើម(cirrhosis)
· ការឆ្លងមេរោគCytomegalovirus ( CMV )៕
Thursday, July 24, 2014
អង់ស៊ីមរបស់ថ្លើមកើនឡើងអាចបញ្ជាក់ពីបញ្ហាសុខភាពអ្វីខ្លះ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment