រឿងនេះមានច្រើនបែប។ ក្នុងនោះមានលក្ខណៈរួម គឺហូយីពូកែខាងបាញ់ព្រួញ រីឯនាងឆាងអ៊ីជាស្រីស្អាត។
បែបទី១
កាលពីព្រេងនាយ ផែនដីមានព្រះអាទិត្យដប់។ ព្រះអាទិត្យបានដុតកំដៅផែន ស្រែចំការ ធ្វើអោយប្រជាជនដាំដុះមិនកើត ក៏កើតគ្រោះទុរ្ភិក្ស ។ ហូយី អាណិតអាសូរប្រជារាស្ត្រ ដូច្នេះក៏សំរេចចិត្តបាញ់ព្រះអាទិត្យ៩ទំលាក់ចោល ទុកតែមួយសំរាប់ប្រជាជន។ បន្ទាប់ពីបាញ់ទំលាក់ព្រះអាទិត្យចោលហើយ អ្នកស្រុកបានចាត់ទុកគាត់ជាវីរបុរស។
គាត់មានភរិយាម្នាក់ដ៏ស្រស់ស្អាត ឈ្មោះឆាងអ៊ី។ ពួកគេរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល។ ហូយីមានកូនសិស្សជាច្រើននាក់។ ពួកគេតាមហូយីរៀនបាញ់ព្រួញ។
ថ្ងៃមួយនៅតាមផ្លូវត្រលប់មកផ្ទះវិញ ព្រះឥន្ទ្របានប្រទានឱសថទិព្វពីរគ្រាប់ដល់ហូយី។ ឱសថមួយគ្រាប់ៗសុទ្ធតែអាចជួយអោយមានជីវិតអមតៈ។ ឱសថទាំងនេះជារង្វាន់ដែលហូយីបានបាញ់ទំលាក់ព្រះអាទិត្យដើម្បីសង្គ្រោះមនុស្សលោក។ ថ្នាំនេះមួយគ្រាប់សំរាប់ហូយី មួយគ្រាប់ទៀតសំរាប់ភរិយាគាត់ នាងឆាងអ៊ី។ ព្រះឥន្ទ្រផ្តាំហូយីថា “ចូរឯងកុំប្រញាប់លេបថ្នាំនេះ”។ ហូយីត្រូវចាំរហូតដល់ថ្ងៃចូលឆ្នាំថ្មី ដែលនៅថ្ងៃនោះគាត់និងឆាងអ៊ីត្រូវលេបឱសថនេះជាមួយគ្នា។ ឆាងអ៊ីបានទុកឱសថនោះក្នុងប្រអប់ដាក់គ្រឿងអលង្ការរបស់នាង។
ប៉ុន្តែថ្ងៃមួយ ប៉េង ដែលជាកូនសិស្សរបស់ហូយីបានដឹងការសំងាត់នេះ ក៏តាំងចិត្តលួចយកថ្នាំទិព្វនេះ។ ថ្ងៃមួយហូយីនិងសិស្សឯទៀតត្រូវចេញទៅភ្នំ ដើម្បីរៀនបាញ់ព្រួញ ប៉េងធ្វើពុតជាឈឺដើម្បីបានស្នាក់នៅផ្ទះ។ បន្ទាប់ពីគ្រប់គ្នាចេញទៅភ្នំអស់ហើយ ប៉េងក៏ចូលក្នុងបន្ទប់ឆាងអ៊ី បង្ខំនាងអោយប្រគល់ថ្នាំនោះដល់វា។ ឆាងអ៊ីដឹងថានាងមិនអាចទប់ទល់នឹងប៉េងបាន ក៏លេបថ្នាំនោះទាំងអស់។ ប៉ុន្តែបន្ទាប់ពីនាងលេបថ្នាំអស់តែម្នាក់ឯងរួច នាងក៏ចាប់ផ្តើមអណ្តែត។ នាងចេះអណ្តែតខ្ពស់ទៅៗ ដោយមិនអាចចុះមកផែនដីវិញបាន។ នាងមិនចង់បែកពីប្តីរបស់នាង ដូច្នេះនាងក៏ឈប់ត្រឹមព្រះចន្ទ។
បន្ទាប់ពីហូយីបានដឹងហេតុការណ៍អស់ គាត់ខឹងជាខ្លាំង ហើយខូចចិត្ត។ គាត់សំលឹងមើលទៅលើមេឃពេលយប់ ហើយស្រែកហៅឈ្មោះឆាងអ៊ី។ គាត់បានឃើញថានៅក្នុងព្រះចន្ទមានស្រមោលស្ត្រី ដែលមានរូបរាងដូចនាងឆាងអ៊ី ដូច្នេះគាត់ក៏រត់ហើយរត់ទៀតដើម្បីទៅដល់ឋានព្រះចន្ទ។ គាត់នៅតែមិនអាចទៅដល់ដោយសារតែខ្យល់។
បែបទី២
ហូយីជាទេវៈមួយអង្គ រីឯនាងឆាងអ៊ីជាស្រីស្អាត ធ្វើការក្នុងរាជវាំងនាឋានព្រះឥន្ទ្រ។ មុនពេលរៀបការ នាងជាស្រីបំរើរបស់នាងសុឆី ភរិយារបស់ព្រះឥន្ទ្រ។ ថ្ងៃមួយពួកទេវៈផ្សេងទៀត ច្រណែន ហូយី ក៏នាំគ្នានិយាយមួលបង្កាច់ហូយីមុខព្រះឥន្ទ្រ។ ហូយីនិងភរិយារបស់គាត់ក៏ត្រូវបានបណ្តេញចេញពីឋានសួគ៌ អោយមករស់នៅជាព្រានព្រៃនៅផែនដី។ នៅឯផែនដីឯនេះ ហូយីក្លាយជាអ្នកបាញ់ព្រួញល្បីឈ្មោះ។
នៅគ្រានោះមាន មានព្រះអាទិត្យ១០ មានរាងជាបក្សីជើងបី ទុំលើដើមឈើនៅសមុទ្រខាងកើត។ រាល់ថ្ងៃព្រះអាទិត្យមួយត្រូវធ្វើដំនើរជុំវិញផែនដី ដោយនៅលើរទេះ បរដោយឈីហេ ម្តាយរបស់ព្រះអាទិត្យ។ ថ្ងៃមួយព្រះអាទិត្យទាំង១០ ធ្វើដំនើរជុំវិញផែនដីជាមួយគ្នា បណ្តាលអោយផែនដីត្រូវឆេះខ្ទិចខ្ទីរ។ ព្រះចៅអធិរាជ យ៉ៅ ព្រះចៅក្រុងចិន បានបញ្ជាអោយហូយីបាញ់ទំលាក់ព្រះអាទិត្យទាំងអស់ចោលទុកតែមួយ។
ហូយីជាទេវៈមួយអង្គ រីឯនាងឆាងអ៊ីជាស្រីស្អាត ធ្វើការក្នុងរាជវាំងនាឋានព្រះឥន្ទ្រ។ មុនពេលរៀបការ នាងជាស្រីបំរើរបស់នាងសុឆី ភរិយារបស់ព្រះឥន្ទ្រ។ ថ្ងៃមួយពួកទេវៈផ្សេងទៀត ច្រណែន ហូយី ក៏នាំគ្នានិយាយមួលបង្កាច់ហូយីមុខព្រះឥន្ទ្រ។ ហូយីនិងភរិយារបស់គាត់ក៏ត្រូវបានបណ្តេញចេញពីឋានសួគ៌ អោយមករស់នៅជាព្រានព្រៃនៅផែនដី។ នៅឯផែនដីឯនេះ ហូយីក្លាយជាអ្នកបាញ់ព្រួញល្បីឈ្មោះ។
នៅគ្រានោះមាន មានព្រះអាទិត្យ១០ មានរាងជាបក្សីជើងបី ទុំលើដើមឈើនៅសមុទ្រខាងកើត។ រាល់ថ្ងៃព្រះអាទិត្យមួយត្រូវធ្វើដំនើរជុំវិញផែនដី ដោយនៅលើរទេះ បរដោយឈីហេ ម្តាយរបស់ព្រះអាទិត្យ។ ថ្ងៃមួយព្រះអាទិត្យទាំង១០ ធ្វើដំនើរជុំវិញផែនដីជាមួយគ្នា បណ្តាលអោយផែនដីត្រូវឆេះខ្ទិចខ្ទីរ។ ព្រះចៅអធិរាជ យ៉ៅ ព្រះចៅក្រុងចិន បានបញ្ជាអោយហូយីបាញ់ទំលាក់ព្រះអាទិត្យទាំងអស់ចោលទុកតែមួយ។
នៅពេលដែលបានសំរេចកិច្ចការរួចរាល់ហើយ ព្រះចៅអធិរាជបានប្រទានរង្វាន់ដល់ហូយីនូវឱសថដែលធ្វើអោយមានជីវិតអមតៈ ដោយអោយយោបល់ថា “ថ្នាំនេះមិនអាចលេបបានភ្លាមនោះទេ ជាដំបូងត្រូវបួងសួងអោយបានមួយឆ្នាំសិន”។ ហូយីបានយកថ្នាំនោះទៅលាក់ក្នុងរនាបផ្ទះ រួចចាប់ផ្តើមតាំងសមាធិ។ បន្ទាប់មក ព្រះចៅអធិរាជបានកោះហៅហូយីទៅវាំង។ នៅពេលហូយីមិននៅផ្ទះ នាងឆាងអ៊ីឃើញពន្លឺពណ៌សចេញពីរនាបផ្ទះ នាងទៅមើលក៏ឃើញថ្នាំទិព្វនោះ។ នាងក៏លេបវា ។ បន្ទាប់មកនាងក៏អាចហោះបាន។ នៅពេលនោះហូយីក៏ត្រលប់មកផ្ទះវិញល្មម ហើយដឹងថានាងឆាងអ៊ីបានលេបថ្នាំនោះអស់ ក៏ស្តីបន្ទោសនាង។ ឆាងអ៊ីក៏ហោះចេញតាមបង្អួចទៅលើមេឃ។
ហូយីហោះតាមនាងរហូតដល់ពាក់កណ្តាលឋានសួគ៌។ ទីបំផុតហូយីក៏ត្រូវតែត្រលប់មកផែនដីវិញ ព្រោះតែកំលាំងខ្យល់បក់។ ឆាងអ៊ីទៅដល់ឋានព្រះចន្ទ ពិបាកដកដង្ហើមក៏ក្អក។ ថ្នាំមួយភាគបានជ្រុះចេញពីមាត់របស់នាង។ នាងក៏មិនអាចហោះត្រលប់មកផែនដីវិញ។ នៅពេលនោះមានទន្សាយមួយក្បាលនៅលើឋានព្រះចន្ទ។ ឆាងអ៊ីបានប្រើទន្សាយអោយប្រមូលគ្រាប់ថ្នាំនោះអោយនាង ដើម្បីអោយនាងអាចត្រលប់មកផែនដី ជួបប្តីនាងវិញ។
រហូតមកដល់សព្វថ្ងៃនេះ ទន្សាយនៅតែប្រឹងទំពារស្មៅដើម្បីបង្កើតថ្នាំសំរាប់នាងឆាងអ៊ី។
—————————————
នៅមានបីបែបទៀត...............................................................................................................................។
….លោកខែឆ្នាំនេះមានលក្ខណៈពិសេសខុសពីរាល់ដង ទាល់តែឆ្នាំ២០១៧ទើបមានម្តងទៀត។ គឺលោកខែ ហាក់ដូចជាធំខុសពីរាល់ដង។ គន្លងរបស់លោកខែជុំវិញផែនដីមានរាងជាអេលីប ប៉ុន្តែអេលីបនៅថ្ងៃទី៣រឺទី៤ តុលា ២០០៩នេះ មានលក្ខណៈស្តួចខ្លាំង ធ្វើអោយលោកខែពេលទើបនឹងរះ នៅឆ្ងាយខ្លាំងពីផែនដី ហើយពេលលោកខែមកដល់ចំពីលើយើង ជាពេលដែលលោកខែនៅទាបនឹងផែនដីបំផុត។ ប៉ុន្តែយើងមើលឃើញលោកខែធំបំផុតគឺនៅពេលលោកនៅទាបនឹងដីពេលទើបនឹងរះទៅវិញ!!
0 comments:
Post a Comment