យុវវ័យខ្លះបានដាំត្បូងលើធ្មេញ ដើម្បីពេលញញឹមមកបញ្ចេញពន្លឺចែងចែង បង្កើនសម្រស់មាត់ធ្មេញ។ ប៉ុន្តែនៅសុខៗ ត្បូងមិនអាចទៅជាប់នឹងធ្មេញដោយគ្មានការធ្វើអ្វីនោះទេ។ ទន្តពេទ្យប្រាកដជាធ្វើអ្វីខ្លះដើម្បីឲ្យត្បូងទាំងនោះទៅជាប់នឹងធ្មេញ សូម្បីញ៉ាំអាហារក៏មិនជ្រុះ។ ចុះធ្វើអីចឹងប៉ះពាល់ដល់ធ្មេញដែរទេ?
ដើម្បីដឹងច្បាស់ ថ្ងៃនេះ ខ្ញុំបាទសូមលើកយកនូវចំណេះដឹងខ្លះៗ ដែលខ្ញុំបាទបានដកស្រង់ចេញពីsabayដែលពន្យល់បកស្រាយដោយទន្តបណ្ឌិត ស៊ីម សិលាភាណ នៃគ្លីនិកធ្មេញ រៀលធីស ក្នុងរាជធានីភ្នំពេញមកបង្ហាញជូនដល់ប្រិយមិត្តអ្នកអាន។
មានមនុស្សមិនតិចទេដែលបារម្ភពីការដាំត្បូងលើធ្មេញខ្លាចថ្ងៃក្រោយទៅ វាអាចប៉ះពាល់ដល់សុកភាពធ្មេញ តែទន្តបណ្ឌិត ស៊ីម សិលាភាណ ឲ្យដឹងថា ការដាំត្បូងនេះមិនប៉ះពាល់អ្វីដល់ធ្មេញនោះឡើយ។ ក្នុងភាសាបច្ចេកទេស គេហៅថា Skyce វាគ្រាន់តែជាប្រភេទត្បូងជ័រទេ ហើយវាមានពីរប្រភេទ។ ប្រភេទទីមួយ គឺគូទសំប៉ែត ដែលវាងាយស្រួល គ្រាន់តែបិទលើធ្មេញប៉ុណ្ណោះជាការស្រេច ហើយថ្ងៃក្រោយបើអ្នកមិនស្រលាញ់ នោះគ្រាន់តែឆ្កឹះបេះចេញ មិនប៉ះពាល់ដល់ធ្មេញទេ តែគុណភាពមិនជាប់បានយូរឡើយ។ រីឯប្រភេទមួយទៀត វាមានគូទជ្រុងដូចគ្រាប់ពេជ្រ។ ដើម្បីដាក់ជាប់ ទាល់តែចោះធ្មេញបន្តិចទើបអាចដាក់បាន តែគុណភាពវាជាប់បានយូរ និងភ្លឺជាង។
ទន្តបណ្ឌិត ស៊ីម សិលាភាណ បន្តថា ពេលដែលអ្នកចង់ដោះវាចេញ វាប្រហោងធ្មេញតូចបន្តិចស្ទើរមើលមិនឃើញ គ្រាន់តែប៉ះបន្តិចក៏អស់បញ្ហា។ ការដាំត្បូងមិនមានបញ្ហាទុក្ខទោសដល់ធ្មេញឡើយ វាគ្រាន់តែជារបស់លំអប៉ុណ្ណោះ ម៉្លោះហើយកុំបារម្ភច្រើនអ្វី៕
0 comments:
Post a Comment